សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល…..


ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា(នៅសាលប្រជុំមន្ទីរបក្សខេត្ត) ក្រោមអធិបតីភាព ឯកឧត្តម ឌុល គឿន អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានខេត្ត ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត ។ សមាសភាពអញ្ជើញចូលរួមជាសមាជិកនៃអង្គពិធីរួមមាន៖ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ,សមាជិកក្រុមប្រឹក្សាខេត្ត ,ប្រធាន-អនុប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ,ប្រធាន-អនុប្រធានគណបក្សក្រុង-ស្រុក, ប្រធានគណៈពង្រឹងមូលដ្ឋានឃុំ-សង្កាត់, ប្រធានគណបក្សឃុំ-សង្កាត់ ,ប្រធាន-អនុប្រធានគណៈកម្មការ ខ១៨, ខ២៦ និងខ២៧, ប្រធាន-អនុប្រធានគណៈកម្មការស២៦ និងប្រធានគណៈកម្មការស២៧ សរុបវត្តមាន ៤៩៦នាក់។
30-12-2016-1 30-12-2016-2 30-12-2016-3 30-12-2016-4 30-12-2016-5 30-12-2016-6 30-12-2016-7 30-12-2016-8 30-12-2016-9 30-12-2016-10