នាព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយ ឯកឧត្តម លោកជំទាវអនុប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានសាខាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១៧០ នាក់ នៅស្រុកល្វាឯម ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១ កេស, ត្រីខ ០១ យួរ, ទឹកសុទ្ធអង្គរពូរ៉ូ ១,៥០០ml ០១ កេស, ទឹកបរិសុទ្ធ ៣៥០ml និងថវិកា ៦ ម៉ឺនរៀល។
*ជាចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភដល់៖
-យុវជនកាកបាទក្រហម ចំនួន ២០ នាក់
-អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន ១០ នាក់
-ប៉ូលីស ចំនួន ១០ នាក់
-សឹករង ចំនួន ៥ នាក់
-កងរាជអាវុធហត្ថ ចំនួន ៥ នាក់
-អ្នកស្ម័គ្រចិត្តថែទាំអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦ នាក់
សរុបចំនួន ៥៦ នាក់ អស់ថវិកាចំនួន ៧៤ ម៉ឺនរៀល។