រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅស្រុកកណ្តាលស្ទឹង ។


*នាព្រឹកថ្ងៃទី១៥ ខែធ្នូ ២០១៦ នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នៅស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ឯ.ឧ សេង ស៊ីណារិន អនុប្រធានគណៈពង្រឹងស្រុក និងជាប្រធានក្រុមការងារគណៈពង្រឹងឃុំអំពៅព្រៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៥០០ នាក់។
* អង្គវេទិកាបានដំណើរការ ក្នុងនោះ ឯ.ឧ ប្រធានក្រុមប្រឹក្សា បានលើកឡើងពីគោលបំណងនៃវេទិកា និងរាយការណ៍ពីលទ្ធផលឆ្លើយតបក្នុងវេទិកាឆ្នាំមុន។ ចំណែក ឯ.ឧ អភិបាលខេត្ត បានលើកឡើងពីការវិវត្តន៍នៃរបបគ្រប់គ្រងប្រទេស និងទម្រង់នៃការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ឃុំ តាំងពីសម័យអាណានិគមន៍បារាំង , ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។
* ក្នុងឱកាសនោះ មានអ្នកចូលរួមចំនួន ១៨ នាក់ បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្សអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវ, ប្រឡាយ, សាលារៀន និងរបងសាលា, បង្គោលអគ្គីសនី, ការសាងសង់សាលាបុណ្យ, និងបញ្ហាទំនាស់ដីធ្លី ។ ល។ ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកដើម្បីយកទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់ នៅពេលក្រោយ។
*ជាទីបញ្ចប់ ឯកឧត្តមអភិបាលបានប្រកាសផ្តល់៖
+ ផ្តល់អាគាសាលាស្រុក ០១ អគារ ឆ្នាំ ២០១៧
+ អគារសាលាឃុំចំនួន ១១ អគារ គឺក្នុងឃុំបឹងខ្យាង, ដើមឫស, កណ្តោក, ព្រែករការ, ឃុំរការ, ត្បែង, ព្រែកស្លែង ដោយត្រូវសាងសង់នៅក្នុងឆ្នាំ២០១៧ នេះ ហើយ សម្រាប់ សម្រាប់ឆ្នាំ ២០១៨ មាន ឃុំជើងកើប, ថ្មី , រលាំងកែន និងឃុំទ្រា
+ ផ្តល់ផ្លូវបេតុងប្រវែង ១០០៨ ម៉ែត្រនៅក្នុងឃុំកណ្តោក សាងសង់ក្នុងឆ្នាំ២០១៧
+ ផ្តល់ផ្លូវបេតុងប្រវែង៧០០ ម៉ែត្រ ដល់ភូមិគោកត្រប់ ឃុំគោកត្រប់ ដោយត្រូវសាងសង់នៅក្នុងឆ្នាំ ២០១៨
+ ផ្តល់ផ្លូវបេតុងប្រវែង ៨០០ម x ៦ម ដល់ភូមិស្រែគោក ឃុំអន្លង់រមៀត ដោយត្រូវសាងសង់ក្នុងឆ្នាំ ២០១៨
+ ផ្តល់ថវិកា ១០០០ ដុល្លារ សម្រាប់សាងសង់សាលាបុណ្យ ទំហំ ៧ម x១៧ម ក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត
+ ផ្តល់ថវិកា ១២០០ ដុល្លារ ដើម្បីសាងសង់បង្ហើយរោងបុណ្យក្នុងភូមិរោងគោ ឃុំទ្រា៕

 
15-12-2016-1 15-12-2016-2 15-12-2016-3 15-12-2016-4 15-12-2016-5 15-12-2016-6 15-12-2016-7