ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្រាវជ្រាវ ស្ទាបស្ទង់មតិនិងដោះស្រាយទំនាស់ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ផាន អ៊ីម៉ិច លើដីទំហំ ៦៣ហត (នៅសាលាស្រុកពញាឮ)
ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តរង, ប្រធានមន្ទីរជំនាញ និងការិយាល័យពាក់ព័ន្ធ,
ក្រុមប្រឹក្សា/គណៈអភិបាលស្រុក, ភាគីក្រុមហ៊ុន មានលោកជំទាវ ស៊ុយ ស៊ីផាន និងសហការី
ព្រមទាំងប្រជាពលរដ្ឋភូមិទួលអំពិល និងភូមិពញាឮ ឃុំពញាឮ ដែលមានពាក់ព័ន្ធ សរុបវត្តមាន ១២៩នាក់ ។
ជាលទ្ធផល ឯកឧត្តម បានឲ្យប្រជាពលរដ្ឋ ដែលមានដីពាក់ព័ន្ធនឹងទំនាស់នោះ បំពេញទំរង់អង្កេត
ដោយដាក់ឈ្មោះម្ចាស់ដី ទំហំដី និងឈ្មោះអ្នកមានព្រំប្រទល់ជាប់ជុំវិញ ហើយធានាអះអាងថា ពិតប្រាកដជាម្ចាស់ដី ។
ឯកឧត្តម បានសន្យានឹងជួបដោះស្រាយបន្ត នៅក្រោយពេលបុណ្យអុំទូក។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ
ប្រជាពលរដ្ឋចូលរួម ៩៦ម្នាក់ៗ ១ម៉ឺនរៀល ។