នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិការ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៥០នាក់ និងចុះពិនិត្យស្ថានភាពស្រូវក្នុងស្រែ ព្រមទាំងបានលែងកូនត្រី ៦ម៉ឺនក្បាល ក្នុងអូរបែកមែក ភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ថ្នាក់ដឹកនាំរួមដំណើរសម្តេចមាន ឯឧ ទេព ងន, ម៉ុម ជឹមហ៊ុយ, ស៊ុន ចាន់ថុល, វេង សុខុន ព្រមទាំងស/ជិ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ។