ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ និងក្រុមយុវជន-នារី ក្នុងឃុំពាមរាំង (នៅស្នាក់ការបក្សឃុំ)។
បានអញ្ជើញចូលរួមក្នុងពិធីនោះ រួមមាន ៖
*ឯកឧត្តម ពិត ចំណាន ប្រធានគណៈពង្រឹងឃុំពាមរាំង.
*ឯកឧត្តម ចន្ទ តានី អនុប្រធានគណៈពង្រឹងស្រុក.
*ឯកឧត្តម អ៊ុក ដាមរី អនុប្រធានគណៈពង្រឹងឃុំពាមរាំង។
*លោក នូវ សំណាង ប្រធានគណបក្សស្រុក ។
*ឯកឧត្តម លោកជំទាវក្រុមការងារគណៈពង្រឹងឃុំពាមរាំង។
សរុបវត្តមាន ៦១៦ នាក់ ស្រី ។
មានប្រសាសន៏នាឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស និងបានសំដែងនូវការកោតសរសើរ ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ទាំងក្រុមការងារគណ:ពង្រឹង និង ក្រុមការងារគណបក្ស ស្រុក ឃុំ គ្រប់អង្គការចាតតាំងបក្សទាំងអស់ ព្រមទាំងបានវាយម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចជូនគណបក្សសម្រេចជោគជយ័បន្តបន្ទាប់ ពិសេស ជាក្ដីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៩ ខាងមុខ។
ចុងបញ្ចប់ លោកជំទាវប្រធាន បានសំណូមពរដល់មន្ត្រីបក្សយើង បន្តរួមសាមគ្គីគ្នាធ្វើសកម្មភាពដើម្បីភាពជោគជ័យរបស់បក្សយើង រក្សាសុខសន្តិភាព ព្រោះពេលវេលាយុទ្ធនាការឃោសនា នៅសល់តែ ៦ថ្ងៃទៀត ប៉ុណ្ណោះ។