ខេត្តកណ្តាល ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស៣ឃុំ


ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល រួមមាន ៖ ឃុំស្វាយរមៀត ៦៥៥នាក់,ឃុំព្រះប្រសប់ ៦៣០នាក់,ឃុំ ៧៦៥នាក់ (នៅតាមស្នាក់ការគណបក្សឃុំសាមី) ។ សមាសភាពចូលរួមមាន ៖ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ,ប្រធាន អនុប្រធានគណបក្សស្រុក,ក្រុមលេខាធិការដ្ឋានស្រុកចុះជួយឃុំ-មន្ត្រីគណបក្សភូមិ ឃុំទាំង៣ សរុបចំនួន ២ ៣០៦នាក់ ។