ខេត្តកណ្តាល ៖ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈពង្រឹងស្រុកស្អាង អមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក/ឃុំព្រែកអំបិល និងឃុំកោះខែល


ខេត្តកណ្តាល ៖
ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈពង្រឹងស្រុកស្អាង អមដំណើរដោយឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក/ឃុំព្រែកអំបិល និងឃុំកោះខែល បានអញ្ជើញចូលរួម ក្នុងពិធី នៅ២ ឃុំ ៖
1-ឃុំព្រែកអំបិល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ១.០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល វត្តមានចូលរួមមាន ៖ ក្រុមប្រឹក្សា/គណ:អភិបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក មេឃុំទាំង១៦ឃុំ ប្រជាពលរដ្ឋក្នុងឃុំខ្ពប សរុប ១.០៥៨នាក់។
2-ឃុំកោះខែល អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សនៅស្នាក់ការគណបក្សឃុំ និងតាមមណ្ឌល សកម្មភាពបក្សនៅភូមិព្រែកកែវ ភូមិទេពអរជូន និងស្វាយជួរ ។
ជាទីបញ្ចប់ ឯឧត្តម និងក្រុមការងារបសនអញ្ជើញ ពិសារបាយសាមគ្គីជាមួយសមាជិកគណបក្ស នៅភូមិស្វាយជួរ ឃុំកោះខែល ។