ខេត្តកណ្តាល ៖ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស២ឃុំ


ខេត្តកណ្តាល ៖

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស២ឃុំ ក្នុងស្រុកខ្សាច់កណ្តាល រួមមាន ៖ ឃុំតាឯក ៥០៣នាក់ និងឃុំកោះចូរ៉ាម ៤៣៥នាក់ (នៅតាមស្នាក់ការគណបក្សឃុំសាមី) ។ សមាសភាពចូលរួមមាន ៖ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ,ប្រធាន អនុប្រធានគណបក្សស្រុក,ក្រុមលេខាធិការដ្ឋានស្រុកចុះជួយឃុំ-មន្ត្រីគណបក្សភូមិ ឃុំទាំង២ សរុបចំនួន  ១០៨៦នាក់ ។

ខ្លឹមសារសំណេះសំណាលសំខាន់ៗរួមមាន ៖

១.សូមជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាសុខសន្តិភាពពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់។

២.សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ ។

៣.មានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិ មានការរីកចម្រើន តាំងពីបាតដៃទទេ រហូតមានផ្លូវខ្វាត់ខ្វែង ប្រព័ន្ធធារាស្ត្រ និងសម្បតិ្តសាធារណៈជាច្រើនទៀត ពិសេស ប្រជាពលរដ្ឋទទួលបាននូវសិទ្ធិសេរីភាពពេញបរិបូរណ៍។