ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ១ខ្សែ ប្រវែង ៤៧៧ម៉ែត្រ ដាក់លូប្រវែង ៤៣៤ ម៉ែត្រ រៀបជញ្ជាំងទប់ដីប្រវែង ១៩៤ ម៉ែត្រ និងស្ពានបេឡេ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ សរបប្រមាណ ៧០០នាក់។