ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត  អមដំណើរដោយ ឯឧ ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត


ថ្ងៃទី១៨/០៧/២០១៨ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត  អមដំណើរដោយ ឯឧ ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត, លោក ឆុក ជ អនុប្រធានគណៈចាត់តាំងខេត្ត បានចុះពិនិត្យនិងពង្រឹងសកម្មភាពការងារ នៅតាមមណ្ឌលសកម្មភាពបក្ស ក្នុងឃុំឈើទាល ឃុំកំពង់ស្វាយ (ស្រុកកៀនស្វាយ )និងចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ-ភូមិ(នៅស្នាក់ការគណបក្សឃុំស្វាយប្រទាល)ស្រុកស្អាង ។

បន្ទាប់មក ឯឧ និងក្រុមការងារ បានបន្តចុះពិនិត្យ និងពង្រឹងមណ្ឌលសកម្មភាពបក្សក្នុងឃុំត្រើយស្លា ឃុំតាលន់ ឃុំខ្ពប (ស្រុកស្អាង) និងឃុំពោធិបាន ឃុំជ្រោយតាកែវ ឃុំសំពៅពូន និងឃុំព្រែកស្តី (ស្រុកកោះធំ )។