ព្រឹកថ្ងៃ ១៧ កក្កដានេះ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុកកោះធំ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយ សមាជិកគណបក្ស តាមបណ្តាលភូមិក្នុងឃុំ ពោធិ៍បានរួមមាន ភូមិកំពង់គរ ភូមិព្រែកតាអ៊ិន ភូមិថ្មី និងភូមិក្បាលជ្រោយ (នៅស្នាក់ការគណបក្សឃុំពោធិបាន )សរុប ៨៦៥ នាក់។ បន្ទាប់មក ឯឧ បានជួបជាមួយ
កម្មករ-កម្មការិនី សិប្បកម្ម ភូមិពោធិបាន ចំនួន ៥២ នាក់ ។
សមាសភាពអញ្ជើញចូលរួម ៖ ឯកឧត្ដម លោកជំទាវ ក្រុមការងារគណៈ ពង្រឹងស្រុក/ឃុំពោធិបាន , លោក អេង មោក្ខ ប្រធានគណបក្សស្រុក,គណៈអចិន្រ្តៃយ៍គណបក្សស្រុក,មន្ត្រីគណបក្សឃុំ ភូមិក្នុងឃុំពោធិបាន សរុប ១.០១២ នាក់។