ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្ស ឃុំកោះឧកញ៉ាតី ចំនួន


ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្ស ឃុំកោះឧកញ៉ាតី ចំនួន ៥៣២នាក់ (នៅស្នាក់ការគណបក្សឃុំ)។ សមាសភាពចូលរួមមាន ៖ ក្រុមការងារគណៈពង្រឹងស្រុកខ្សាច់កណ្តាល-ក្រុមការងារគណៈពង្រឹងឃុំ-ប្រធាន អនុប្រធានគណបក្សស្រុក-ក្រុមលេខាធិការដ្ឋានគណបក្សស្រុកចុះជួយឃុំ-មន្ត្រីគណបក្សឃុំ ភូមិ សរុបចំនួន ៥៩៧នាក់ ។