ព្រឹកថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ៨ខ្សែ ប្រវែង ៣ ៨៨៥ម,ផ្លូវកៅស៊ូ AC ១ខ្សែ ប្រវែង ៣៤០ម និងលូប្រវែង ៥០០ម នៅភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិព្រែកសំរោង ភូមិព្រែកសំរោង១ ភូមិព្រែកសំរោង២ ភូមិព្រែកសំរោង៣ និងភូមិតាខ្មៅ (សង្កាត់តាខ្មៅ ក្រុងតាខ្មៅ)ដោយ មានការអញ្ជើញចូលរួមពីមន្ត្រី-រាជការ និងប្រជាពលរដ្ឋ ជាង ២០០០ នាក់។