ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុកកោះធំ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់៤០វត្ត


ព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ ២០១៨នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុកកោះធំ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់៤០វត្ត ក្នុងស្រុក (ប្រារព្ធនៅវត្តឧត្តមមានជ័យ ឃុំជ្រោយតាកែវ )។សមាសភាពចូលរួម ៖ ព្រះសង្ឃ ៤០អង្គ ,ឯកឧត្ដម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក/ឃុំជ្រោយតាកែវ, គណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈកម្មការ អាចារ ្យទាំង៤០វត្ត និងពុទ្ធបរិស័ទ សរុប ២៨០អង្គ/ នាក់ ។

សម្ភារបរិក្ខាសម្រាប់ ១វត្ត មាន ៖ ទៀនព្រះវស្សា១គូ , អង្ករ១បាវ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ស្ករ ២កញ្ចប់ , កាហ្វេ ១កែវ , ត្រីខ ២យួរ , ធូប ២ដុំ , ទឹកក្រូច ២កេស , ទឹកសុទ្ធ ២កេស , ទឹកដោះគោ ២កំប៉ុង , តែ ២កញ្ចប់ , សាដក ២ , បច្ច័យ ៤០០.០០០រៀល ។ សរុបថវិកា ៥ ០៨០ដុល្លារ និង២៦.៧០០.០០០រៀល

និងចូលបច្ច័យកសាងវត្តឧត្តមមានជ័យ ១.៥០០.០០០ រៀល និង ៥៤ដុល្លារ ។

បន្ទាប់មក ឯកឧត្តម បានចុះតាមខ្នងផ្ទះ រោងសិប្បកម្មកាត់ដេរ ជួបប្រជាពលរដ្ឋ កម្មករ ២៦០នាក់ ក្នុងឃុំឈើខ្មៅ ។

ខ្លឹមសារសំណេះសំណាល ៖

*ផ្សព្វផ្សាយគោលនយោបាយគណបក្ស ពិសេសគោលនយោបាយចំពោះកសិករ និងកម្មករ។

*ផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស ពិសេសការរំដោះប្រទេស ជាតិពីរបបប្រល័យ ពូជសាសន៍,រំដោះប្រទេស ពីការមានតំបន់អប្បគមន៍ មកស្ថិតក្រោមដំបូល រាជរដ្ឋាភិបាល តែមួយ ពិសេសរំដោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយេីង។

*អំពាវនាវ ឲ្យប្រជាពលរដ្ឋនាំគ្នាចូលរួម ទៅបោះឆ្នោតនិងបោះជូនគណបក្សប្រជាកម្ពុជា ដែលមានលេខរៀងទី២០ដើម្បីបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។