ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈ ពង្រឹងស្រុកកោះធំ បានអញ្ជើញជួបសំណេះ សំណាលជាមួយ សមាជិកគណបក្ស ឃុំកោះធំ(ខ) ២៥០នាក់( នៅភូមិស្វាយតាមេឃ ) ។
សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្ដម លោកជំទាវ ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក/ឃុំកោះធំ(ខ) , គណៈអចិន្រ្តៃយ៍គណបក្សស្រុក/ឃុំកោះធំ(ខ) សរុបវត្តមាន ៣០៥ នាក់។
បន្ទាប់មក ឯកឧត្តម បានចុះតាមខ្នងផ្ទះ ជួបប្រជាជន និងក្នុងរោងចក្រកាត់ដេរ ជុន ស៊ូ ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ”ខ” ជួបកម្មករសរុប ប្រមាណ ៦០០នាក់។
ខ្លឹមសារសំណេះសំណាល ៖
*ផ្សព្វផ្សាយគោលនយោបាយគណបក្ស ពិសេសគោលនយោបាយចំពោះកសិករ និងកម្មករ។
*ផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស ពិសេសការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍,រំដោះប្រទេស ពីការមានតំបន់អប្បគមន៍ មកស្ថិតក្រោមដំបូល រាជរដ្ឋាភិបាលតែមួយ។
*អំពាវនាវ ឲ្យប្រជាពលរដ្ឋនាំគ្នាចូលរួម ទៅបោះឆ្នោតនិងបោះជូនគណបក្សប្រជាកម្ពុជាដែលមានលេខរៀងទី២០ដេីម្បីបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។