ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈ ពង្រឹងស្រុកមុខកំពូល បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស ជាគ្រូបង្រៀន គ្រូពេទ្យ មន្ត្រីឃុំ ភូមិ និងជនបង្គោលគណបក្ស ក្នុងឃុំរកាកោង១(នៅស្នាក់ការគណបក្សឃុំ) ដោយមានការចូលរួលពី ឯកឧត្តម ចាន់ សុធី អនុប្រធានទី១គណៈពង្រឹងស្រុក,ឯកឧត្តម តាំង ម៉េងលាន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត,គណៈអចិន្ត្រៃយ៍គណបក្សស្រុក,ក្រុមការងារគណៈពង្រឹងឃុំ ភូមិ សរុបវត្តមាន ២៣៥ នាក់ ។