លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ ដល់សមាជិក​គណបក្ស​នៅភូមិព្រែកដាច់​


ព្រឹកថ្ងៃទី​ ១១​ ខែ​ កក្កដា​ ឆ្នាំ២០១៨​ នេះ​ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក, លោកជំទាវ ពុំ ចន្ទិនី អនុប្រធានគណៈពង្រឹងស្រុក, លោកជំទាវ រស់ ចន្ទផល្លី ប្រធានគណៈពង្រឹងភូមិ ព្រែកដាច់ រួមនឹងក្រុមការងារភូមិ នៃឃុំព្រកដាច់ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ ដល់សមាជិក​គណបក្ស​នៅភូមិព្រែកដាច់​ សរុបវត្តមានចូលរួម ៣៩៩ នាក់ ស្រី ១៨៦នាក់.

លោកជំទាវ បានមានប្រសាសន៍សំណេះសំណាល ក្នុងបរិយាកាសស្និទ្ធស្នាល​ ព្រមទាំងបានធ្វើការ អប់រំ សតិអារម្មណ៍ជូនសមាជិកបក្សយើង សំដៅបង្កើនការយល់ដឹងអំពី​ គោល​នយោ​បាយរបស់គណបក្ស​ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ មានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ ដែលបាន​ និង កំពុងបន្តជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិឲ្យមានភាព រីកចម្រើនលើគ្រប់វិសយ័​ ដោយឡែកគឺ ការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន​ ស្របតាមទិសស្លោករបស់គណបក្ស​ គឺ​ គណបក្សប្រជាជនកម្ពុជា​ ជារបស់ប្រជាជន​ កើតឡើងដោយប្រជាជន​ បម្រើផលប្រយោជន៍ប្រជាជន​។

លោកជំទាវ បានផ្តាំផ្ញើ​ ជូនអង្គពិធី សុំកុំឲ្យជឿតាមការញុះញង់ពីក្រុមជនអគតិមួយចំនួន ចេះគិតពិចារណាក្នុងការជ្រើសរើសអ្នកដឹកនាំដែលមាន សមត្ថភាព លទ្ធភាព ក្នុងការដឹកនាំប្រទេសជាតិ មានចក្ខុវិសយ័ មានគោលដៅ និងយុទ្ធសាស្រ្តត្រឹមត្រូវ និង ពិសេសថ្នាកដឹកនាំដែលមានគុណសម្បត្តិ លក្ខណៈសម្បត្តិ គិតគូរពីសុខទុក្ខប្រជាជន។

មុនបញ្ចប់ លោកជំទាវ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា ក្នុងនេះ សមាជិកម្នាក់ ជាសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ១សន្លឹក .

បន្ទាប់មកទៀត លោកជំទាវ បានធ្វើការសាកល្បង និង បង្ហាត់បង្ហាញ អំពីការគូសសន្លឹកឆ្នោត ជាលទ្ធផល បង្ហាញថា សមាជិកយើង ចេះចាំ និងគូសចំ ប្រអប់ទីតាំងគណបក្សប្រជាជនកម្ពុជា បានល្អប្រសើរ ។