ព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធាគណៈ ពង្រឹងស្រុកកោះធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាលជាមួយ សមាជិកគណបក្ស ក្នុងឃុំជ្រោយតាកែវ (នៅភូមិព្រែកថ្មី )។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្ដម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក ឃុំ, គណៈអចិន្រ្តៃយ៍គណបក្សស្រុក ឃុំ សរុបវត្តមាន ៥១៧ នាក់។
ខ្លឹមសារ សំណេះសំណាល ៖
១. ផ្សព្វផ្សាយការធ្វើបដិវត្តន៍ព័ណ៌ ធ្វើឲ្យប្រទេសមានសង្គ្រាម
២. ការអភិវឌ្ឍប្រទេស លុះត្រាតែមានសុខសន្តិភាព
៣. គណបក្សប្រជាជនកម្ពុជា បានកសាងប្រទេសតាំងពីបាតដៃទទេ មកដល់បច្ចុប្បន្នរីកចម្រើនគួរ ឲ្យកត់សម្គាលលើឆាកអន្តរជាតិ ។ ដោយឡែកសមិទ្ធផលជាច្រើននៅស្រុកកោះធំ ដូចជានៅឃុំ ជ្រោយតាកែវ មានស្ពានកោះធំ ផ្លូវជាតិលេខ១១០ ផ្លូវបេតុង វត្តអារាម សាលារៀនជាដើម ។
៤. សូមពុកម៉ែ បងប្អូន បោះឆ្នោតជ្រើសរើសអ្នកដឹកនាំល្អ សម្រាប់បន្តដឹកនាំប្រទេស មានសុខសន្តិភាព និងការរីកចម្រើន ដោយបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ។