ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល


ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ដូចខាងក្រោម  ៖

១.ផ្តល់រថយន្តសង្គ្រោះជូនមន្ទីរពេទ្យបង្អែកស្រុក ចំនួន១គ្រឿង សម្រាប់បម្រើជូនប្រជាពលរដ្ឋទូទាំងស្រុក(នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិខ្សាច់កណ្តាល)។

២.ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រធានក្រុមបក្ស និងសមាជិកបក្ស ចំនួន ១០០០នាក់ (នៅស្នាក់ការគណបក្សឃុំរកាជន្លឹង និងឃុំជ័យធំ)ក្នុងនោះឃុំជ័យធំ ៥០០នាក់ និងឃុំរកាជន្លឹង ៥០០នាក់ ។

សមាសភាពចូលរួមមាន អនុប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុក-ក្រុមការងារគណៈពង្រឹងឃុំ-ប្រធាន អនុប្រធានគណបក្សស្រុក-ក្រុមការងារលេខាធិការដ្ឋានបក្សស្រុកចុះជួយឃុំ-មន្ត្រីគណបក្សភូមិ ឃុំ ទាំង២ សរុបចំនួន ១២០០នាក់ ។