ព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងស្រុកកោះធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាលជាមួយសមាជិកគណបក្ស ឃុំឈើខ្មៅ (នៅភូមិក្បាលកោះ )។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្ដម លោកជំទាវ អនុប្រធានគណៈពង្រឹងស្រុក
,ក្រុមការងារគណៈពង្រឹងឃុំ,គណៈអចិន្រ្តៃយ៍គណបក្សស្រុក,មន្ត្រីគណបក្សឃុំឈើខ្មៅ សរុបវត្តមាន៥០៣ នាក់។