ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ តាមបណ្តា​ មន្ទីរអង្គភាព


នារសៀលថ្ងៃច័ន្ទ ០៥ រោច ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០២​ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិក​ តាមបណ្តា​ មន្ទីរអង្គភាព​ចំនួន​ ៩ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងមន្ត្រីរាជការសរុបចំនួន​ ៤០០នាក់។