​ នៅឃុំត្រើយស្លា​ មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ​ កងកម្លាំង​ឃុំ​ ភូមិ​ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លា​


នាព្រឹកថ្ងៃច័ន្ទ ០៥ រោច ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០២​ខែកក្កដា ឆ្នាំ២០១៨​ នៅឃុំត្រើយស្លា​ មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ​ កងកម្លាំង​ឃុំ​ ភូមិ​ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លា​ ស្រុកស្អាង​ក្រោមអធិបតីភាព​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និងឯ.ឧ​ ខូវ​ មករា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​និងទុរគមនាគមន៍​និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯ.ឧ​ លោកជំទាវក្រុមកាងារថ្នាក់ជាតិចុះជួយឃុំ,​ ឯ.ឧ​ លោកជំទាវ​ក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត,​ ក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក,​ មន្ត្រីរាជការ​ កងកម្លាំងថ្នាក់ស្រុក,​ មេឃុំគ្រប់ឃុំ​ និង្រជាពលរដ្ឋ សរុបចំនួន៨៦៩​ នាក់។
*ក្នុងឱកាសនោះដែរ​ ឯ.ឧ​អភិបាលបានឧបត្ថម្ភអស់ថវិកាចំនួន​ ៥៦​ ៦៩០​ ០០០​ រៀល​ ក្នុងនោះ៖
+​ ផ្តល់ថវិកាចំនួន​ ៤០លានរៀលសម្រាប់ធ្វើផ្លូវនៅក្នុងឃុំត្រើយស្លា
+​ ផ្តល់ថវិកាចំនួន៨​ លានរៀលសម្រាប់ធ្វើរបងសាលាឃុំ​ត្រើយស្លា
+​ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំង៨៦៩​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១​ ម៉ឺនរៀល។