ឯ.ឧ​ មៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន​ ២៧​ ៤២៧ នាក់​


នាព្រឹកថ្ងៃពុធ ០៧រោច ខែបឋមាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០១៨​ នៅទីតាំងស្ថិតនៅភូមិព្រៃរកា​ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ឯ.ឧ​ មៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន​ ២៧​ ៤២៧ នាក់​ មកពីរោងចក្រចំនួន​ ១៨​ នៅស្រុកអង្គស្នួល​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។