នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅក្នុងវត្តបទុមគង្គារ ហៅវត្តព្រែកដាច់ ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯ.ឧ លោកជំទាវក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ, ឯ.ឧ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុក, មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុក, លោកតា លោកយាយ បងប្អូន មាមីង លោកគ្រូ អ្នកគ្រូ និងប្រជាពរដ្ឋសរុបជាង៣២១៨ នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបានអំពាវនាវអោយប្រជាជនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ឯកឧត្តមបានប្រគេនបច្ច័យកសាងវត្តចំនួន ៤០លានរៀល និងជូនយាយជីតាជីចូលរួមចំនួន ១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល។