នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨ ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានានិងពិធីស្រោចស្រពសុគន្ធវារីប្រគេនសម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហារ សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនិងជាព្រះមេគណរាជធានី ភ្នំពេញ គង់នៅវត្តបុទមវតី និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះគណខេត្តកណ្តាលគង់នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួម៖ សម្តេចព្រះសង្ឃនាយកទាំងពីរ មន្រ្តីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ៧០០០ អង្គ នាក់។