ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ​ ក្រុងតាខ្មៅ


ព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៨​ នេះ​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បាន​អញ្ជើញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ​ ក្រុងតាខ្មៅ ១២០៤នាក់ (នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ​ ហ៊ុន​ សែន​ ខេត្តកណ្តាល​) ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ក្រុមប្រឹក្សាខេត្ត​ អភិបាលខេត្តរង​, ប្រធាន​ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​​ ក្រុមប្រឹក្សា/គណ:អភិបាលក្រុង,​ មន្ត្រីរាជការ​ក្រុង-សង្កាត់ សរុបវត្តមាន ១ ៣០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ៖

* លោកគ្រូ អ្នកគ្រូ ១២០៤នាក់ ម្នាក់ៗ ៥ម៉ឺនរៀល ។

*ការរៀបចំកម្មវិធី សរុបថវិកា ៤ ៦០៧ ០០០រៀល។