ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តតាគាត់មង្គល ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ សមាសភាពអញ្ជើញចូលរួមមាន ៖
-ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ
-ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តរង
-ក្រុមប្រឹក្សា/គណៈអភិបាលស្រុក
-កងកម្លាំងប្រដាប់អាវុធទាំង៣
-ក្រុមប្រឹក្សាឃុំទាំង១៨
-លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ៍ យុវជនកាកបាទក្រហម
-យុវជន សសយក ស្រុក ឃុំ ភូមិ
-តាជីយាយជី និងប្រជាពលរដ្ឋ
សរុបវត្តមាន ៣,២២២នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភដល់ ៖
*លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ១១៤នាក់ ម្នាក់ៗ ០២ម៉ឺនរៀល ។
*សិស្សានុសិស្ស ៥៩០នាក់ ម្នាក់ៗសៀវភៅ០២ក្បាល ប៊ិច១ដើម +២ពាន់រៀល ។
*យុវជន សសយក /កាយរឹទ្ធិ៍ និងយុវជនកាកបាទក្រហម ៣០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។
*តាជី យាយជី ៥០នាក់ ម្នាក់ៗកំណាត់១ដុំ ថវិកា១ម៉ឺនរៀល ។
*កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុង១អង្គភាព ថវិកា ៥០ម៉ឺនរៀល ។
*រដ្ឋបាលស្រុក ១លានរៀល
*រដ្ឋបាលឃុំ ១លានរៀល
*និងប្រគេនអាចម៍ដីលុបស្រះទឹក ក្នុងវត្តតាគាត់មង្គល ផងដែរ ។
សរុបថវិកាឧបត្ថម្ភ ១០,៩៦០,០០០រៀល សៀវភៅ ១,១៨០ក្បាល ,ប៊ិច ៥៩០ដើម និងកំណាត់ ៥០ដុំ ។