ឯកឧត្តម ម៉ៅ  ភិរុណ ប្រធានគណបក្សខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកកោះធំ


ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម ម៉ៅ  ភិរុណ ប្រធានគណបក្សខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកកោះធំ(នៅស្នាក់ការគណបក្ស)។ សមាសភាពចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត,លោក អេង មោក្ខ ប្រធានគណបក្សស្រុក មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ,ប្រធានក្រុមយុវជនឃុំ,ប្រធានក្រុមបណ្តាញចលនាស្ត្រីឃុំ,ប្រធានសាខាបក្សភូមិ សរុប ២៨៦ នាក់។

ខ្លឹមសារ ៖ ផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ-ពង្រឹងស្មារតីមន្ត្រីគណបក្សគ្រប់ថ្នាក់ និងភារកិច្ចត្រូវអនុវត្តចំពោះមុខ ត្រៀមឆ្ពោះទៅកាន់ជោគជ័យ ក្នុងការបោះឆ្នោតខាងមុខ ឲ្យសម្រេចបានតាមផែនការកំណត់ ។

ក្នុងពិធីនោះ ឯកឧត្តម បានឧបត្ថម្ភ ៖.

*សមាជិកបក្សចូលរួម ២៧៥នាក់ ម្នាក់ៗ ថវិកា២០.០០០៛

*ឧបត្ថម្ភមណ្ឌលសកម្មភាពបក្ស ២១០មណ្ឌល ក្នុង០១មណ្ឌល ១០០.០០០៛

*ភ្នាក់ងារគណបក្ស.ភ្នាក់ងារសង្កេតការណ៍ស.ស.យ.ក/បណ្តាញចលនាស្ត្រី ១.០៥០នាក់  ម្នាក់ៗថវិកា៤០.០០០៛,

*វគ្គបំប៉នភ្នាក់ងារគណបក្ស ស.ស.យ.ក,បណ្តាញចលនាស្ត្រីថវិកា១៧.៨៥០.០០០៛។

សរុបថវិកាឧបត្ថម្ភ៨៦.៣៥០.០០០៛ ។