ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តតាគាត់មង្គល


ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តតាគាត់មង្គល ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ សមាសភាពអញ្ជើញចូលរួមមាន ៖

-ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក-ឃុំ

-ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តរង

-ក្រុមប្រឹក្សា/គណៈអភិបាលស្រុក

-កងកម្លាំងប្រដាប់អាវុធទាំង៣

-ក្រុមប្រឹក្សាឃុំទាំង១៨

-លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ៍ យុវជនកាកបាទក្រហម

-យុវជន សសយក ស្រុក ឃុំ ភូមិ

-តាជីយាយជី និងប្រជាពលរដ្ឋ

សរុបវត្តមាន  ៣,២២២នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភដល់ ៖

*លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ១១៤នាក់ ម្នាក់ៗ ០២ម៉ឺនរៀល ។

*សិស្សានុសិស្ស ៥៩០នាក់ ម្នាក់ៗសៀវភៅ០២ក្បាល ប៊ិច១ដើម +២ពាន់រៀល ។

*យុវជន សសយក /កាយរឹទ្ធិ៍ និងយុវជនកាកបាទក្រហម ៣០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។

*តាជី យាយជី ៥០នាក់ ម្នាក់ៗកំណាត់១ដុំ ថវិកា១ម៉ឺនរៀល ។

*កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុង១អង្គភាព ថវិកា ៥០ម៉ឺនរៀល ។

*រដ្ឋបាលស្រុក ១លានរៀល

*រដ្ឋបាលឃុំ ១លានរៀល

*និងប្រគេនអាចម៍ដីលុបស្រះទឹក ក្នុងវត្តតាគាត់មង្គល ផងដែរ ។

សរុបថវិកាឧបត្ថម្ភ ១០,៩៦០,០០០រៀល សៀវភៅ ១,១៨០ក្បាល ,ប៊ិច ៥៩០ដើម និងកំណាត់ ៥០ដុំ ។