ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានទទួលជួប គណ:ប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ហ៊ុយតាំង អនុប្រធានគណ:ទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម 


រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានទទួលជួប គណ:ប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯឧ ង្វៀន ហ៊ុយតាំង អនុប្រធានគណ:ទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម  ( នៅសាលប្រជុំមន្ទីរបក្សខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន ៖

១- ភាគីខេត្តកណ្តាល មាន :

– ឯឧ នូ សាខន អនុប្រធានគណបក្សខេត្ត និងជាប្រធានគណ:ប្រចាំការគណបក្សខេត្ត ។

– ឯឧ គឹម ស្រេង សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណ:ត្រួតពិនិត្យគណបក្សខេត្ត ។

– ឯឧ ខឹម ចន្ទគីរី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណ:ឃោសនាអប់រំខេត្ត ។

-ឯឧ ឈៀ សុីដារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។

– ឯឧ ទេព សុធីរ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរបក្សខេត្ត ។

– លោកជំទាវ នួន នារតី ស/ជិអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណ:ឃោសនាអប់រំខេត្ត។

– លោកជំទាវ សួស សារ៉ាម សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណ:ចលនាស្ត្រីគណបក្សខេត្ត។

– ឯឧ អ៊ុក សំអង សមាជិកក្រុមប្រឹក្សាខេត្តនិង អនុប្រធានមន្ទីរបក្សខេត្ត ។

– ឯឧ ជុំ ជួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានមន្ទីរបក្សខេត្ត ។

២- ភាគីខាងវៀកណាម មាន :

-លោកស្រី ង្វៀន ធីហ័ងវិន ប្រធាននាយកដ្ឋនទំនាក់ទំនងប្រជាជន។

– លោក ត្រិន វ៉ានថុង អនុប្រធាននាយកដ្ឋនឡាវ-កម្ពុជា ។

– លោកស្រី ហូ ធីថាញ់ជុក អ្នកឯកទេស ។

– លោក ត្រិន វ៉ានត្រាញ់ អ្នកឯកទេស ។

– លោក ង្វៀន យូយអៀន អ្នកឯកទេស ។

– លោកស្រី ត្រិន ធីទូហ្គៀន អ្នកឯកទេស ។

– លោក ង្វៀន ឌិនចៀវ អ្នកឯកទេស ។

៣-តំណាងខុទ្ទកាល័យ

– លោក កែវ លីហុ៊ល ប្រធាននាយកដ្ឋានគ្រប់គ្រង

គោលបំណងរបស់គណ:ប្រតិភូ គឺដើម្បីស្វែងយល់ ក៍ដូចជាការចែករំលែក បទពិសោធន៍បណ្តាការងារសំខាន់ៗ មួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការងារគណបក្ស ព្រមទាំងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែន របស់ខេត្តកណ្តាល និងខេត្តអានយ៉ាង ។