ឯកឧត្តម ទ្រី ភាព អនុប្រធានគណពង្រឹងស្រុក លោកបូរ ណារ៉េតប្រធានគណបក្សស្រុក  បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃរោង ឃុំបារគូ ស្រុកកណ្តាលស្ទឹង


ព្រឹកថ្ងៃទី០៣ ខែ មិថុនាឆ្នាំ២០១៨ នេះ ឯកឧត្តម ទ្រី ភាព អនុប្រធានគណពង្រឹងស្រុក លោកបូរ ណារ៉េតប្រធានគណបក្សស្រុក  បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃរោង ឃុំបារគូ ស្រុកកណ្តាលស្ទឹងដោយមានការចូលរួមពី មន្ត្រីស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងបារគូ សរុប១៥៣០នាក់ ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ពីលោក បូរ ណារ៉េត ប្រធានគណបក្សស្រុក រួចមក ឯកឧត្តម  ទ្រី  ភាព បានមានប្រសាសន៍សំណេះសំណាលដោយផ្តោតលើ៖

*បណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស  និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូន ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី ។

*សភាពការវិវឌ្ឍន៍របស់ប្រទេសជាតិទាំង សេ ដ្ឋកិច្ច នយោបាយ  ក្រោមការដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចអគ្គហាសេនាបតីតេជោ  ហ៊ុន សែន

ជាទីបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភ ដូចខាងក្រោម៖

-ទេយ្យាទាននិងបច្ច័យ ៥៦ ម៉ឺនរៀល

-បច្ច័យប្រគេនវត្ត២០ លានរៀល+ម៉ូតូ២គ្រ+រុឺម៉ក១គ្រ

-គណបក្សស្រុក ១០ លានរៀល

-កាកបាទក្រហម ៤ លានរៀល

-គណបក្សឃុំទាំង១៨ ក្នុងមួយឃុំ១លានរៀល

-នគរបាល ៤០ ម៉ឺនរៀល

-អាវុធហត្ថស្រុក ៣០ ម៉ឺនរៀល

-សឹករងស្រុក ២០ ម៉ឺនរៀល

-ប្រជាកាពារ ៤០ ម៉ឺនរៀល

-យាយតា១០០នាក់ ម្នាក់ៗ កំណាត់ស១ដុំ +១មុឺនរៀល

-មន្ត្រីគណបក្សស្រុក៤០នាក់ ម្នាក់ៗ៣ម៉ឺនរៀល

-មន្ត្រីគណបក្សឃុំ៣៩នាក់ ម្នាក់ៗ ៣ម៉ឺនរៀល

-លោកគ្រូ អ្នកគ្រូ ១៧៥នាក់ ម្នាក់ៗ៣ម៉ឺនរៀល

-សិស្សកាយរិទ្ធ ស ស យ ក កាកបាទក្រហម ១៥០ នាក់ ម្នាក់ៗ១ ម៉ឺនរៀល

-ប្រជាពលរដ្ឋ ១៣៦៥ នាក់ ម្នាក់ៗ២ ម៉ឺនរៀល

-ចំណាយផ្សេងៗក្នុការរៀបចំពិធី ១៥ ៨00 000៛ និង៥០០០ ដុល្លា ។

សរុបថវិកាឧបត្ថម្ភ : ១០៧ ៧៨0 000៛ និង៥០០០ដុល្លា ម៉ូតូ ២គ្រឿង កង់បី១គ្រឿង ។