ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ៣ ៣០០ម៉ែត្រ (ស្ថិតនៅឃុំវិហារសួគ៌ ) ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត,ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវិហារសួគ៌ និងឃុំស៊ីធរ ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណ ១ ៧០០នាក់។
សូមបញ្ជាក់ថា ផ្លូវដែលបើកការដ្ឋានសាងសង់នាពេលនេះរួមមាន៖
*ផ្លូវបេតុងប្រវែង ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅ ឃុំស៊ីធរ ។
+ផ្លូវបេតុងប្រវែង ៣០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅ ឃុំវិហារសួគ៌ ។
ក្នុងឱកាសនោះ ឯ.ឧ អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចូលរួម ម្នាក់ៗថវិកា ១ ម៉ឺនរៀល៕