នៅឃុំកោះខែល​ ស្រុកស្អាង​ មានរៀបចំ​ពិធី​បើកការដ្ឋាន​សាងសង់អាគាររដ្ឋបាលសាលាឃុំកោះខែល​ មួយខ្នង​


នាព្រឹកថ្ងៃសុក្រ​ ៣កើត ខែជេស្ឋ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅឃុំកោះខែល​ ស្រុកស្អាង​ មានរៀបចំ​ពិធី​បើកការដ្ឋាន​សាងសង់អាគាររដ្ឋបាលសាលាឃុំកោះខែល​ មួយខ្នង​ ទំហំ​ ១៤,៦​ ម៉ែត្រ​ ទទឹង​ ១០ម៉ែត្រ​ និងសាងសង់​ផ្លូវបេតុង​ ប្រវែង​ ១១១១ម៉ែត្រ​ ទទឹង​ ៤,៥​ម៉ែត្រ​ ស្ថិតនៅក្នុងភូមិទេពអរជូន​ និងភូមិស្វាយជួរ​ ​ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាលក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ឯកឧត្តម​ ខឹម​ ​រុស្សីដា រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះខែល​​និង លោកជំទាវ​ ប្រាក់​ ច័ន្ទណយ​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះខែល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ៦០០​នាក់។
*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភដល់៖
+ឧបត្ថម្ភថវិកា​ ៤០​ លានរៀល​ សម្រាប់ជួសជុលផ្លូវក្រាលថ្មប្រវែង​ ៣​គីឡូម៉ែត្រ​ ស្ថិត​ក្នុង ឃុំកោះខែល។
+ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ ម៉ឺនរៀល៕