គណបក្សស្រុកល្វាឯម បានរៀបចំពិធីសំណេះសំណាល ជាមួុយមន្រ្តីគណបក្ស ស្រុក ឃុំ ភូមិ ២០០ នាក់ ក្រោមអធិបតីភាពឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត


ព្រឹកថ្ងៃទី​១៩ ខែ​ឧសភា​ ឆ្នាំ​ ២០១៨ នេះគណបក្សស្រុកល្វាឯម បានរៀបចំពិធីសំណេះសំណាល ជាមួុយមន្រ្តីគណបក្ស ស្រុក ឃុំ ភូមិ ២០០ នាក់ ក្រោមអធិបតីភាពឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត (នៅសាលប្រជុំំណបក្សស្រុក)ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត,គណ:អចិន្ត្រៃយ៍គណបក្សស្រុក សរុបវត្តមាន ២២០នាក់។

ខ្លឹមសារ ៖ ផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ-ពង្រឹងស្មារតីមន្ត្រីគណបក្សគ្រប់ថ្នាក់ និងលើកភារកិច្ចត្រូវអនុវត្តចំពោះមុខ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ឲ្យសម្រេចជោគជ័យ តាមផែនការកំណត់ ។

ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្តម្ភ ៖

*សមាជិកចូលរួម២០០នាក់ ម្នាក់ៗ  ២០,០០០រៀល

*ឧបត្ថម្ភមណ្ឌលសកម្មភាពបក្ស ១០៦មណ្ឌល ក្នុង០១មណ្ឌល ១០០.០០០៛

*ភ្នាក់ងារគណបក្ស.ស.ស.យ.ក/បណ្តាញចលនាស្ត្រី ៥៣០នាក់ ម្នាក់ៗ ៤០.០០០៛,

*វគ្គបំប៉នភ្នាក់ងារគណបក្ស ស.ស.យ.ក,បណ្តាញចលនាស្ត្រី ថវិកា ៩ ០១០ ០០០ រ

សរុបថវិកាឧបត្ថម្ភ ៤៤ ៨១០ ០០០រៀល ។