ព្រឹកថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០១៨ គណបក្សស្រុកកណ្តាលស្ទឹង បានរៀបចំធ្វើបដិសណ្ឋារកិច្ចប្រតិភូបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ ឯឧ ង្វៀន ហ៊ុយតាំង អនុប្រធានគណៈទាក់ទងបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្នាក់ការគណបក្សស្រុក ។ សមាសភាពចូលរួមមាន ៖
១- ភាគីខាងកម្ពុជា ៖
-លោក កែវ លីហ៊ុល ប្រធាននាយកដ្ឋានគ្រប់គ្រងនៃគ៨៥ ។
-ឯកឧត្តម ខឹម ចន្ទ័គីរី ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ។
-លោកបូរ ណារ៉េត ប្រធានគណបក្សស្រុក។
-លោក ប៊ុន ថេង អនុប្រធានគណបក្សស្រុក
និងគណ:អចិន្ត្រៃយ៍បក្សស្រុកចំនួន ១០ រូប ។
២-ភាគីខាងវៀតណាម ៖
– សមាជិកគណ:ប្រតិភូ ចំនួន ៨នាក់
សរុបវត្តមានចូលរួម៖ ២១ រូប ស្រី ៣ រូប ។
គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែងយល់ ពីសភាពការណ៍ទូទៅ – ការគ្រប់គ្រង កសាងបក្ស និងការងារបោះឆ្នោត របស់ស្រុក កន្លងមក និងចំពោះមុខ ៕