នាព្រឹកថ្ងៃពុធ ១២កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកពញាឭ។ សមាសភាពអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងទាំងបី ស្រុក និងមន្ត្រីរដ្ឋបាលស្រុក សរុបចំនួន ២៥០ នាក់។
គួរបញ្ជាក់ផងដែរ លោក ថន សុវណ្ណា អភិបាលរងនៃគណៈអភិបាលស្រុកកោះធំ ត្រូវបានតែងតាំងជាអភិបាលស្រុកពញាឭ ជំនួសលោក តាំង ម៉េងលាន ដែលត្រូវតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្ត។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកពញាឭ។
