រសៀលថ្ងៃទី១១ ខែមីនា នេះ ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្ត, ឯ.ឧ វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រណាំងទូកង ក្នុងពិធីបុណ្យទន្លេលើកទី៤ ឆ្នាំ២០១៨ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង, អភិបាលក្រុង/ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, គណៈកម្មាធិការគ្រប់គ្រងទូកង ក្រុង-ស្រុក, មន្រ្តីរាជការ, កីឡាករ, កីឡាការិនី និង ប្រជាពលរដ្ឋ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ទូកមកពីស្រុក-ក្រុង ចូលរួមប្រណាំងសរុប ១៩ទូក រួមមាន៖ ស្រុកកៀនស្វាយ ២ទូក, ក្រុងតាខ្មៅ ២ទូក, ល្វាឯម ២ទូក, ពញាឮ ១ទូក, កោះធំ ១ទូក, ស្អាង ២ទូក, មុខកំពូល ៤ទូក, ខ្សាច់កណ្តាល ២ទូក, មន្ទីរការងារ ១ទូក និងមកពីស្រុកកងមាស ខេត្តកំពង់ចាម ២ទូក ។
ជាលទ្ធផល៖
*ជ័យលាភីលេខ១ ទូកស្រុកខ្សាច់កណ្តាល( សារាយតេជោសែនជ័យ) ទទួលបានពាន១ ទង់១ ថវិកា៤លានរៀល ។
*ជ័យលាភីលេខ២ ទូកស្រុកល្វាឯម (រតនៈកុមារតេជោសែនជ័យ) ទទួលបាន ទង់១ ថវិកា៣លានរៀល ។
*ជ័យលាភីលេខ៣ ទូកស្រុកពញាឮ (ព្រះទីនាំងបូកគោសែនជ័យ) ទទួលបានទង់១ ថវិកា២លានរៀល ។
*រង្វាន់លើកទឹកចិត្ត ទង់អនុស្សាវរីយ៍ ១ ថវិកា ១លានរៀល ក្នុង១ទូក (មាន១៦ទូក )
*អ្នកវាយស្គរ ២នាក់ , អ្នកអត្ថាធិប្បាយ ២នាក់ និងគណៈកម្មការបច្ចេកទេស ១៦នាក់ ម្នាក់ៗ ១៥ម៉ឺនរៀល ។
បន្ទាប់មកគណៈអភិបាលខេត្ត រួមជាមួយមន្ត្រីអមដំណើរ បានអញ្ជើញទស្សនាកីឡាប្រដាល់បូរាណខ្មែរ ។