ឯកឧត្តម ប៉ែន សំអាត អនុប្រធានទី១ គណៈពង្រឹងស្រុកកណ្តាលស្ទឹង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តកោះខ្នុរ


ព្រឹកថ្ងៃទី១០ ខែមីនា នេះ ឯកឧត្តម ប៉ែន សំអាត អនុប្រធានទី១ គណៈពង្រឹងស្រុកកណ្តាលស្ទឹង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តកោះខ្នុរ ឃុំព្រែករកា ដោយបានការចូលរួមពីសំណាក់ឯកឧត្តម ភោគ ចន្ថា ប្រធានគ ណៈពង្រឹងឃុំនិងឯកឧត្តម លោកជំទាវគណ ពង្រឹងស្រុក- ឃុំ  ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំ សរុបវត្តមាន  ១២៥០ នាក់   ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍សំណេះសំណាល ជាមួយអង្គពិធីដោយផ្តោតលើ៖
*សភាពការណ៍រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៍ត្រឹមត្រូវ  របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ។
*ល្បិចកលដ៍ពិសពុលរបស់ជនអគតិមួយចំនួន ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំឲ្យប្រទេសជួបសង្គ្រាមស៊ីវិល ។
*ផ្តាំផ្ញើឲ្យរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងមូលដ្ឋាន
*លើកកម្ពស់ការយកចិត្តទុកដាក់លើកត្តាជីវភាពរស់នៅ លើកកម្ពស់ការដាំដុះតាមគ្រួសារ ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបាន ឧបត្ថម្ភ រួមមាន៖
-ចូលបុណ្យ ១០ លានរៀល
-លោកគ្រូ អ្នកគ្រូ៣០នាក់ ម្នាក់?អាវ១ ថវិ កា៤ម៉ឺនរៀល
-ក្រុមប្រឹក្សាឃុំ ២៥ នាក់ ម្នាក់ៗ អាវ១ថវិកា ៤ម៉ឺនរៀល
-មន្ត្រីស្រុក-ក្រុមប្រឹក្សាស្រុក២៥ នាក់ ម្នាក់ៗអាវ១ ខោ ១និងថវិកា ៤ ម៉ឺនរៀល
-សាលាស្រុក ១ លានរៀល
-លោកយាយ ៣០ នាក់  ក្នុងម្នាក់អាវ សំពត់ ស៊ឹង ១ និងថវិកា ៤ ម៉ឺនរៀល
-លោកតា ៣០ នាក់ ក្នុងម្នាក់អាវ ខោ ១ និង ថវិកា ៤ ម៉ឺនរៀល
-អ្នកចូលរួម ម្នាក់ៗ សារុង១ ថវិកា ១ ម៉ឺនរៀល
-ចំណាយកម្មវិធី ២ លានរៀល
-អាវុធហត្ថ ២០ ម៉ឺនរៀល
-នគរបាលស្រុក ២០ ម៉ឺនរៀល
-សឹករងស្រុក ១០ ម៉ឺនរៀល
WhatsApp Image 2018-03-10 at 8.23.04 PM WhatsApp Image 2018-03-10 at 8.23.05 PM (1) WhatsApp Image 2018-03-10 at 8.23.05 PM WhatsApp Image 2018-03-10 at 8.23.06 PM WhatsApp Image 2018-03-10 at 8.23.07 PM (1) WhatsApp Image 2018-03-10 at 8.23.07 PM WhatsApp Image 2018-03-10 at 8.23.08 PM (1) WhatsApp Image 2018-03-10 at 8.23.08 PM