ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨


ព្រឹកថ្ងៃទី០៤ ខែ មីនា នេះ ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ត្រៀមរៀបចំពិធីបុណ្យទន្លេ ឆ្នាំ២០១៨ (នៅសាលប្រជុំសាលាខេត្ត) ដោយមានការអញ្ជើញចូលរួមពី ៖ ឯ.ឧ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, ក្រុមការងារក្រសួងទេសចរណ៍, ក្រុមការងារក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១៥៨នាក់។
គោលបំណងនៃកិច្ចប្រជុំ គឺបន្តត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារ ទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រព្រឹត្តទៅ នៅក្រុងតាខ្មៅ។
ចប់កិច្ចប្រជុំ ឯឧ គណៈអធិបតី និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងប្រារព្ធពិធី នៅសួនច្បារមាត់ទន្លេបាសាក់ ៕
WhatsApp Image 2018-03-04 at 6.45.23 PM(1) WhatsApp Image 2018-03-04 at 6.45.23 PM WhatsApp Image 2018-03-04 at 6.45.24 PM WhatsApp Image 2018-03-04 at 6.47.49 PM WhatsApp Image 2018-03-04 at 6.47.50 PM(1) WhatsApp Image 2018-03-04 at 6.47.50 PM