ព្រឹកថ្ងៃទី០៦ ខែមីនា នេះ ឯឧ ស៊ុន ចាន់ថុល ប្រធានគណៈព/រស្រុកកោះធំ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិនារី ៨មីនា (នៅសាលប្រជុំសាលាស្រុក)ដោយមានការអញ្ជើញចូលរួមពី ឯឧ គីម រិទ្ធី អភិបាលខេត្តរង, ឯឧ លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក-ឃុំ និងមន្ត្រីស្រុក-ឃុំ-ភូមិ , ក្រុមចលនាបណ្តាញឃុំ-ភូមិ សរុបវត្តមាន ៣៧១នាក់។ ក្នុងពិធីនោះ ឯឧ បានឧបត្ថម្ភស/ជិចូលរួម ៣០១នាក់ ម្នាក់ៗ ២ម៉ឺនរៀល សារុង ១ សរុបថវិកា ៦ ០២០ ០០០រៀល។