នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ បានរៀបចំពិធីអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ


នាព្រឹកថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ បានរៀបចំពិធីអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត សរុបជាង ៦៥០០ នាក់។
សូមបញ្ជាក់ផងដែរថា ការប្រារព្ធខួបនៃទិវាជ័យជម្នះ ៧មករា គឺជាទិវាប្រវត្តិសាស្រ្តដ៏រុងរឿង ដែលបង្ហាញពីស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូពលិកម្មអាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុ សង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រាំរៃអស់ជាច្រើនទស្សវត្ត និងគ្រោះភ័យខ្លាយផ្សេងៗ ។​
ឆ្លងកាត់រយះពេល​ ៣៩​ ឆ្នាំមកនេះ​ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​​ បានបង្ហាញច្បាស់ថា​ ផ្តើមចេញពីជ័យជន្នះ​ ៧​ មករា​ កម្ពុជាបាននឹងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជន​ និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់​ និងពិភពលោក។
ស្មារតី៧មករា​ ស្ថិតស្ថេរអមតៈក្នុងដួងចិត្តរបស់ប្រជាជនគ្រប់ៗរូប​ និងគ្រប់ៗជំនាន់តទៅមុខទៀត​ ស្មារតី៧មករា​ ជាពន្លឺបង្ហាញផ្លូវជន្នះបានគ្រប់ឧបសគ្គ​ និងការលំបាកនៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជន្នះ​ ស្មារតី​ ៧មករា​ ជាកម្លាំងមហាសាមគ្គីជាតិដែលគ្មានអ្វីមកបំបែកបានឡើយ។
៣៩ឆ្នាំកន្លងទៅនេះគឺ៣៩ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ ។

07-01-2018 (1) 07-01-2018 (2) 07-01-2018 (3) 07-01-2018 (4) 07-01-2018 (5) 07-01-2018 (6)