នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នៅ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសង់អគារមណ្ឌលសុខភាពក្នុងតំបន់7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សមាសភាពអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី យាយជី តាជី លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ សរុបចំនួន ២០០០ នាក់។
គួរបញ្ជាក់ផងដែរថា អាគាេដែលបញ្ចុះបឋមសិលានាពេលនេះ មានអាគារចំនួន២ខ្នង ទំហំ ២៩,៦ម X ២៤ម និង ទំហំ ៣៦ម X ១៥ម ត្រូវបានបង្កើតឡើង នៅក្នុងឃុំវិហារសួគ៌ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាចំណងដៃថ្មី ក្នុងឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករ កម្មការិនីនៅក្នុងតំបន់អភិវឌ្ឍ7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។