ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ត សព មហាឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន


នារសៀលថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្ត កណ្តាល រួមមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងតាខ្មៅ និងមន្រ្តីរាជការ សាលាខេត្ត ប្រមាណ ៤០រូប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ត សព មហាឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន នៅគេហដ្ឋាន លេខ ១៦ វិថីលេខ ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មក គណៈប្រតិភូ បានបន្តដំណើរមកគោរពវិញ្ញាណក្ខ័ន្ត សព ឧបាសក យោគ វង្សី ដែលត្រូវជាឪពុក របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវត្តលង្កា រាជធានីភ្នំពេញ។
ឯកឧត្តម បានចូលបច្ច័យ ក្នុងពិធីបុណ្យ ទាំងពីរដោយក្នុងមួយពិធី ថវិកា ចំនួន៥លានរៀល។

08-01-2018 (1) 08-01-2018 (2) 08-01-2018 (3) 08-01-2018 (4)