នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ចំណុះទូកទូទាំងខេត្តទាំង ៦២ ទូក។​

ក្នុងឱកាសនេះ ឯកឧត្តមមានប្រសាសន៍ណែនាំអោយចំណុះទូកទាំងអស់ត្រូវគោរពទៅតាមបទបញ្ជារបស់គណៈកម្មការអ៊ុំទូក ត្រូវប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រណាំង និងត្រូវថែរក្សាសុខភាពផងដែរ។​
ជាទីបញ្ចប់ ឯកឧត្តមបានឧបត្ថម្ភ៖
+ទូកអុំខ្នាតវែង ៤៣ ទូក ក្នុងមួយទូកទទួលបានថវិកា ១ លានរៀល
+ទូកចែវ ចំនួន ៧ ទូក ក្នុងមួយទូកទទួលបានថវិកា ១​លានរៀល​
+ទូកខ្នាតអន្តរជាតិ ចំនួន ១៣ ទូក ក្នុងមួយទូកទទួលបាន ថវិកា ៥០ ម៉ឺនរៀល​
+កីឡាករទូកទាំងអស់ក្នុងម្នាក់ៗទទួលបានអាវ​មួយ និងមួកមួយ៕
22886047_531994693822128_4766202384925466777_n 22894069_531995110488753_5167023702647662675_n 22894289_531994610488803_8278858462069117264_n 23032393_531995230488741_8120404289637810274_n 23132065_531995007155430_3184138414032373159_n