នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយ ឯកឧត្តម ខៀវ សំអាត តំណាងឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកគយ និងរដ្ឋាករ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ លើកទឹកចិត្តដល់កីឡាករ ចំណុះទូកចំនួន ២០០ នាក់ របស់ទូកសារាយតេជោសែនជ័យ ស្ថិតនៅក្នុងវត្តពិជ័យរង្សី ភូមិអញ្ជែង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល និងទូកបារមីពោធិមាសតេជោសែនជ័យ ស្ថិតក្នុងវត្តពោធិមាស ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្ថិតក្នុងស្រុកល្វាឯម។