នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅ រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ជាអភិបាល អភិបាលរងស្រុកនៃគណៈអភិបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក មេឃុំទាំង១៥ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ៣៥០នាក់។
គួរបញ្ជាក់ផងដែរ លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯមដែលទទួលការតែងតាំងនាពេលនេះ ជំនួសលោក គង់ សោភ័ណ្ឌ ដែលបានតែងតាំងជាអភិបាលរងខេត្ត ព្រមជាមួយនេះ ក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងចំនួន១ នាក់ទៀត គឺលោក ចេង ឌីណា តែងតាំងជាអភិបាលរងស្រុក ជំនួសលោក ភឹម ភីរ៉ា។
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅ រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ជាអភិបាល អភិបាលរងស្រុកនៃគណៈអភិបាលស្រុកល្វាឯម
