រសៀល ថ្ងៃទី ២៥ ខែសីហា នេះ ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង អភិបាល-អភិបាលរងស្រុកខ្សាច់កណ្តាល នៅសាលប្រជុំសាលាស្រុក។


រសៀល ថ្ងៃទី ២៥ ខែសីហា នេះ ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង អភិបាល-អភិបាលរងស្រុកខ្សាច់កណ្តាល នៅសាលប្រជុំសាលាស្រុក។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តរង, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក-នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្ត,ក្រុមប្រឹក្សា/គណៈអភិបាលស្រុក,មេឃុំ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ៣៥០នាក់។
សូមបញ្ជាក់ថា អភិបាលស្រុកខ្សាច់កណ្តាល ដែលទើបតែទទួលការតែងតាំងថ្មីនេះ គឺ លោក ប៊ុន ផេង ជាអតីតអភិបាលស្រុកល្វាឯម ជំនួស លោក គង់ សោភ័ណ្ឌ ដែលត្រូវតែងតាំងជាអភិបាលស្រុកល្វាឯម ។ ជាមួយនេះ ក៏បានប្រកាសចូលកាន់មុខតំណែង អភិបាលរង ស្រុក០២រូប ទៀត គឺ លោកស្រី ឡុង ណាវី និង លោក ប៊ិន បញ្ញា ។
ក្នុងឱកាសនោះ ឯឧ អភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាល-អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ត្រូវ៖
*ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ រហ័ស ស្របទៅតាមច្បាប់ដែលមានជាធរមាន។
*បំពេញការងារប្រកបដោយសាមគ្គីភាព និងមានឥរិយាបថល្អ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនឡើង។
WhatsApp Image 2017-08-25 at 7.31.38 PM WhatsApp Image 2017-08-25 at 7.31.39 PM (1) WhatsApp Image 2017-08-25 at 7.31.39 PM WhatsApp Image 2017-08-25 at 7.31.40 PM (1) WhatsApp Image 2017-08-25 at 7.31.40 PM