នាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាមួយឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០២៧ ម៉ែត្រ ក្នុងឃុំផ្សាដែក និងឃុំភ្នំបាត ស្រុកពញាឮ។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១០០០ នាក់។
គួរបញ្ជាក់ផងដែរថា ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Advance Plus E&C ដែលត្រូវប្រើពេលសាងសង់២ ខែ។
ឯកឧត្តមបានផ្តាំផ្ញើ៖
+ អំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ប្រភេទ និងណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់។
+ អំពាវនាវប្រជាពលរដ្ឋ ជាពិសសយុវជនត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តម បានប្រកាសផ្តល់៖
+បង្គោលភ្លើងអគ្គីសនីបំភ្លឺសាធារណៈ ៥៨ បង្គោល ចាប់ពីច្រកផ្លូវចូលបំបែកភ្នំ រហូតដល់ វត្តអរិយកស្សប។