*នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំប្រាសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១០០០ ម៉ែត្រ នៅក្នុងភូមិលេខ១ និងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១៥០០ នាក់។
ឯកឧត្តមបានផ្តាំផ្ញើ៖
+ អំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ប្រភេទ និងណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តវិធានការអប់រំ រដ្ឋបាល និងវិធានការច្បាប់
+ អំពាវនាវប្រជាពលរដ្ឋ ជាពិសសយុវជនត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន
+ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ស្តីពីជលផល ចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ និងមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
ឯកឧត្តម ប្រកាសផ្តល់ និងឧបត្ថម្ភ ៖
+ ផ្តល់បន្ទប់ទឹក និងបង្គន់១ ដល់ក្រុមប្រឹក្សាឃុំប្រាសាទ
+ ផ្តល់ តុធ្វើការចំនួន ៣ ទូដែកដាក់ឯកសារចំនួន ២ និងកៅអីមួយចំនួនដល់ក្រុមប្រឹក្សាឃុំប្រាសាទប្រើប្រាស់ក្នុងការបំពេញការងារ
+ ផ្តល់ម៉ាសុីនថតចម្លង១ និងព្រីនធ័រ១ ដល់អនុវិទ្យាល័យប្រាសាទ
+ ផ្តល់ថវិកា ១០៥ លានរៀលសម្រាប់ធ្វើផ្លូវលំមួយខ្សែប្រវែង៧១៥ ម៉ែត្រដល់ភូមិជ្រោយឫស្សី នៅភូមិលេខ ៤
+ ផ្លូវចាក់ថ្មប្រវែង៥៤០០ ដល់ភូមិលេខ៣ និងភូមិលេខ៥
+ ផ្តល់ថវិការ១២ លានរៀល សម្រាប់ទិញដីចាក់ផ្លូវចូលអនុវិទ្យាល័យប្រាសាទ
+ ផ្តល់រទេះជនពិការ១ គ្រឿង ដល់ជនពិការភូមិលេខ២
+ ឧបត្ថម្ភអ្នកចូលរួមក្នុងម្នាក់ៗទទួលបានថវិកា ១ មុឺនរៀល